សូមស្វាគមន៍   ឡក់ចូល / ចុះឈ្មោះ

ត្រូវការ​សក់​ត្រង់​ឆាប់​វែង​រលោង​ស្អាត វិធី​នេះ​អាច​ជួយ​អ្នក​បាន​ប្រើ​ពេល​តែ១សប្តាហ៍​ប៉ុណ្ណោះ

  • 10 months ago
  • កូនមាន់

188ASIA.COM ការកម្សាន្តអនឡាញលំដាប់ពិភពលោក មានតែមួយគត់នៅកម្ពុជា

គ្រាន់តែ​ចំណាយ​ពេល​បន្តិច​អនុវត្ត​តាម​វិធី​ខាងក្រោម សក់​អ្នក​នឹង​លូត​វែង​លឿន​រហ័ស​ក្រោយ​ពេល​ប្រើ​រួច​តែ​មួយ​សប្តាហ៍។

ខ្ទិះដូង + ប្រេងអូលីវ + ទឹកឃ្មុំ

គ្រឿងផ្សំ​ទាំងនេះ​សម្បូរ​សារធាតុចិញ្ចឹម​ទាំង​ជួយ​ជម្រុញ​ដល់​ការលូតលាស់ និង​ធ្វើឱ្យ​សរសៃសក់​ក្រាស់​រលោង។

*គ្រឿងផ្សំ

  • ខ្ទិះដូង 100មីលីលីត្រ
  • ទឹកឃ្មុំ 2ស្លាបព្រាកាហ្វេ
  • ប្រេងអូលីវ 2ស្លាបព្រាកាហ្វេ
ត្រូវការ​សក់​ត្រង់​ឆាប់​វែង​រលោង​ស្អាត វិធី​នេះ​អាច​ជួយ​អ្នក​បាន​ប្រើ​ពេល​តែ១សប្តាហ៍​ប៉ុណ្ណោះ

*ការណែនាំ

  1. លាយ​គ្រឿងផ្សំ​ទាំងអស់​បញ្ចូលគ្នា។ យក​ជក់​ជ្រលក់​លាប​ពេញ​លើ​សក់​របស់​អ្នក ម៉ាស្សា​សក់ និង​ស្បែកក្បាល​ថ្នមៗ​រយៈពេល 5នាទី​ដើម្បី​ចិញ្ចឹម​សក់ និង​ស្បែកក្បាល
  2. ឃ្លុំ​សក់​របស់​អ្នក​រយៈពេល 45នាទី បន្ទាប់មក​លាង​សក់​នឹង​សាប៊ូ។ ប្រើ​វិធី​នេះ​ឱ្យ​បាន 2ដង​ក្នុង​មួយ​សប្តាហ៍​សក់​អ្នក​នឹង​ឆាប់​វែង​រហ័ស

ស្រាបៀ និង​ស៊ុត​ជួយ​សក់​វែង

ត្រូវការ​សក់​ត្រង់​ឆាប់​វែង​រលោង​ស្អាត វិធី​នេះ​អាច​ជួយ​អ្នក​បាន​ប្រើ​ពេល​តែ១សប្តាហ៍​ប៉ុណ្ណោះ

ស្រាបៀ​សម្បូរ​ទៅដោយ​វីតាមីន B រួមផ្សំ​ជាមួយ​ប្រូតេអ៊ីន​ក្នុង​ពងមាន់​ដែល​ជម្រុញ​ឱ្យ​សក់​ឆាប់​វែង។

*គ្រឿងផ្សំ

  • ពងមាន់ 2គ្រាប់
  • ស្រាបៀ 1កំប៉ុង

*ការណែនាំ

  1. វៃ​ស៊ុត 2គ្រាប់​នេះ​រួច​ចាក់​ស្រាបៀ 1/2កំប៉ុង​ចូល រួច​កូរ​ឱ្យ​សព្វ​ល្អ
  2. លាង​សក់ ហើយ​ជូត​ឱ្យ​ស្ងួត និង​ស្រាបៀ​កន្លះ​កំប៉ុង​ដែល​នៅសល់​យក​ទៅ​ម៉ាស្សា​សក់​រយៈពេល 5-10នាទី
  3. បន្ទាប់មក​លាយ​ល្បាយ​ស្រា​ខាងលើ​លាប​លើ​សរសៃសក់​របស់​អ្នក។ រង់ចាំ​រយៈពេល 30នាទី

មាន​តែ​ស្រា​លាយ​ពងមាន់​ទេ​ដែល​ជួយ​ឱ្យ​សក់​វែង កាត់បន្ថយ​សក់​ជ្រុះ និង​ការពារ​អង្គែ។

កាហ្វេ + សាប៊ូកក់សក់

ត្រូវការ​សក់​ត្រង់​ឆាប់​វែង​រលោង​ស្អាត វិធី​នេះ​អាច​ជួយ​អ្នក​បាន​ប្រើ​ពេល​តែ១សប្តាហ៍​ប៉ុណ្ណោះ

*គ្រឿងផ្សំ

  • កាហ្វេ​ខ្មៅ 30មីលីលីត្រ
  • សាប៊ូ​កក់សក់

*ការណែនាំ

ចាក់​កាហ្វេ​ចូល​ក្នុង​ដបបាញ់ បាញ់​វា​លើ​សក់ និង​ម៉ាស្សា​សក់ ព្រមទាំង​ស្បែកក្បាល​រយៈពេល 15-20នាទី រួច​លាង​សម្អាត​សក់​អ្នក​តាម​ធម្មតា។

ម៉ាស្សា​សក់​អ្នក​នឹង​កាហ្វេ​ឱ្យ​បាន​ទៀងទាត់​មុន​ពេល​កក់សក់​នឹង​ជួយ​ពន្លូត​សក់​ឆាប់​រហ័ស៕

ត្រូវការ​សក់​ត្រង់​ឆាប់​វែង​រលោង​ស្អាត វិធី​នេះ​អាច​ជួយ​អ្នក​បាន​ប្រើ​ពេល​តែ១សប្តាហ៍​ប៉ុណ្ណោះ

ហាមយកអត្ថបទពី វេបសាយ http://www.khmerpropey.com ដោយ​គ្មានការអនុញ្ញាតិ

  • Loading...
  • Loading...